ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះសម្ដីទណ្ឌិតក្បត់ជាតិតជំនាន់ សម រង្ស៉ី ដែលញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣
ភ្នំពេញ៖ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសាខាក្រសួងព័ត៌មានទាំងអស់ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
តាមរយៈញ្ញត្តិថ្កោលទោស នៅរសៀលថ្ងៃនេះ បានបញ្ជាក់ដូចច្នេះថា៖