អំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនក្រុមកីឡាករចំណុះទូក (ទេពធីតាសែនជ័យ បារមីជំទាវទេព) ក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមអបអរបុណ្យអុំទូកនាពេលខាងមុខ នៅមាត់ទន្លេផ្សារក្រោម មុខភ្នំនាងកង្រី
កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានដឹកនាំក្រុមការងារនាំយកអំណោយ ផ្តល់ជូនក្រុមកីឡាករចំណុះទូក (ទេពធីតាសែនជ័យ បារមីជំទាវទេព)ក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមអបអរបុណ្យអុំទូកនាពេលខាងមុខ នៅមាត់ទន្លេផ្សារក្រោម មុខភ្នំនាងកង្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង មន្ត្រីសាលាក្រុង ព្រះចៅអធិការវត្តយាយទេព និងក្រុមកីឡាករចំណុះទូកផងដែរ ។
ក្នុងពិធីសំណេះសំណាលនេ:ផងដែរ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំពោះកីឡាករទូកទាំងអស់ រក្សាសុខភាព ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានល្អ ដើម្បីទទួលជោគជ័យក្នុងពិធីបុណ្យអុំទូកខាងមុខនេះ ជាពិសេសគឺត្រូវរក្សានៅសណ្ដាប់ធ្នាប់ ក្រមសីលធម៌ក្នុងនាមជាកីឡាករទូក ដែលមានភាពល្បីល្បាញក្នុងខេត្ត។
#អំណោយផ្តល់ជូនរួមមាន
១-អង្ករ ចំនួន ២០០គីឡូក្រាម
២-ទឹកសុទ្ធ ៥យួរ និង៥កេស
៣-ទឹកស៊ីអ៊ីវ ចំនួន ០៥យួរ
៤-ទឹកត្រី ចំនួន ០៥យួរ
៥-ម៉ី ១០កេស
៦-ត្រីខ ៥យួរ
៧-ជែល ១កេស
៨-ថវិការ ៨០ម៉ឺនរៀល
ទន្ទឹមនោះផងដែរឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភបន្ថែម ទៅលើក្រុមកីឡាករចំណុះទូក ម្នាក់ ២០០០០រៀល។