នៅរសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំគណៈស្នងការ
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំការពង្រឹងការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ សមាសភាចូលរួមមាន:
-លោកស្នងការរងទទួលផែនការងារសេនាធិការ
-លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម
-លោកស្នងការរងទទួលការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកស្នងការរងទទួលការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
-លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
លោកអធិការរងទទួលការងារអត្តសញ្ញាណកម្មគ្រប់ស្រុក/ក្រុង សរុបរួម២៨នាក់។