គណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាំយកអំណោ យចែកជូនប្រជាពលរដ្ឋ ១០ គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅក្នុងក្រុ ងកំពង់ឆ្នាំង
កំពង់ឆ្នាំង លោកជំទាវ កែច័ន្ទមុន្នីអនុប្រធានកិត្តិយសគណៈកម្មា ធិ ការសាខាកាកបាទក្រហមខេត្តកំព ង់ឆ្នាំងនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២បានថ្លែងថា ប្រមុខរាជរដ្ឋា ភិបាលក៏ដូចជាសម្ដេចគតិព្រឹទ្ធប ណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពិតជាចូល រួមសោកស្ដាយយ៉ាងធន់ពេកចំពោះគ្រោះអគ្គីភ័យដែលបានឆេះផ្ទះបង ប្អូនប្រជាពលរដ្ឋចំនួន ១០ ខ្នងនៅ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី៥។
ក្រៅពីក្តីអាណិតអាសូរចូលរួមសោ កស្ដាយក្នុងការបាត់បង់ផ្ទះបងប្អូនប្រជាពលរដ្ឋខាងលើនេះ សម្ដេចគតិព្រឹទ្ធបណ្ឌិតក៏បានណែនាំឲ្យគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាំយកអំ ណោយរបស់កាកបាទក្រហមមកចែកជូនបងប្អូនរងគ្រោះទាំង ១០ គ្រួសារក្នុងទីនេះផងដែរ។
លោកជំទាវ កែច័ន្ទមុន្នីបានថ្លែងបែ បនេះទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកា សអមដំណើរឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាំយកអំណោយរបស់កាកបាទក្រហមចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១០ គ្រួសារនៅក្នុងភូមិចុងកោះ។
ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ នៅក្នុងពិធីនេះក៏បានផ្ដាំផ្ញើបងប្អូនប្រជាព លរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំ ងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំ ពោះគ្រោះអគ្គីភ័យ ដែលអាចកើត មានឡើងដោយសារតែការធ្វេស ប្រហែសរបស់យើង និងដែលអាចធ្វើឱ្យយើងបាត់បង់នៅទ្រព្យសម្បត្តិយ៉ាងច្រើនដែលយើងខិតខំរកជិតមួយជីវិតកន្លងមក។
ដោយឡែកគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាកាកបា ទក្រហមកម្ពុជា ទីណាមានគ្រោះ មហន្តរាយឬគ្រោះភ័យទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ចចុះមកជួយសង្គ្រោះដោយមិនរើសអើងប្រ កាន់និន្នាការនយោបាយអ្វីឡើយ។
ចំណែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងក្រុមការ ងារបានចែកជូនបងប្អូនទាំង ១០គ្រួ សារក្នុងពេលនេះ ក្នុង១គ្រួសារៗទទួ លបាន អង្ករ ៣០គីឡូ, ត្រីខ១យួរ មី១កេស, ខីត១កញ្ចប់ (មានមុងមួយក្រមាមួយនិងភួយ១ ) តង់១ និងថវិកា ៤០ ម៉ឺនរៀលផងដែរ ៕