ទីតាំងល្បែងអនឡាញគ្រប់ប្រភេទដុះស្លែរមួយកន្លែងក្នុងសង្កាត់បឹងត្របែក កំពុងបើកដំណើរការឡើងវិញយ៉ាងរលូន ដោយមិនមានអាជ្ញារធរណាចុះបង្ក្រាបឡើយ
រាជធានីភ្នំពេញ៖ ទីតាំងល្បែងអនឡាញគ្រប់ប្រភេទដុះស្លែរកន្លែងកំពុងតែបើកដំណើរការឡើងវិញយ៉ាងរលូន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ដែលទីតាំងមួយនេះហាក់ដូចជាជំរកក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀនពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃ ពិសេសក្រុមញៀនល្បែងស៊ីសងតែងមកកន្លែងនេះ តែសមត្ថិកិច្ចមូលដ្ឋានហាក់ដូចជាសម្ងំស្ងៀមមិនបង្ក្រាប ឬមួយក៏ម្ចាស់ទីតាំងខុសច្បាប់នេះសែនព្រេនអោយអស់ហើយទើបមិនហ៊ានចុះបង្រ្កាបយ៉ាងដូច្នេះ នេះបើយោងតាមអង្គភាពសារព័ត៌មានទទួលបានពីពលរដ្ឋនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងនេះសំបូរទៅដោយក្រុមញៀនល្បែងស៊ីសង និងក្រុមក្មេងស្ទាវចេញចូលមិនចេះដាច់ មិនថាយប់ឬក៏ថ្ងៃនោះទេ ជាពិសេសពេលយប់តែម្តង ហើយពេលខ្លះឈ្លោះប្រកែកគ្នាស្រែកឡូឡាទៀតផង ដែលសកម្មភាពនេះធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចជាដើម។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន គួរតែ ចាត់មន្ត្រីជំនាញ និងមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផងដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែលមានរយៈពេល២១នាទី បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូលីសរាជធានី ខេត្ត អធិការប៉ូលីសស្រុក ខណ្ឌ និងមេប៉ុស្តិនៅតាមភូមិឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូបគុយទាវ ហាងការហ្វេផ្សេងៗ និងកន្លែងលេងល្បែងនៅតាមមូលដ្ឋានឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន សម្តេចថ្លែងថា៖ «ខ្ញុំមិនស្ទាក់ស្ទើរជា មួយនឹងការដកចេញពីមុខតំណែងនៅអភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុងឬ មន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួន។