ថ្ងៃព្រហស្បតិ៍័ ទី១២ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរង ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមជាមួយនឹងលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធចំនួន០២រូប ចូលរួមក្នុង... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ ==> កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ==> ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋសូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ==> យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ==> ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពល និងស្មារតីជាតិដ៏មហិមារ! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមនឹងលោកស្នងការរងផែនជំនាញពាក់ព័ន្ធ ដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយ ==> លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី អញ្ជើញអមដំណើរ លោក នៃ ចារី អភិបាលរង និង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចុះចែក..
0

មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកប្តូរនិស្ស័យហ៊ានបើករថយន្តទាំងស្រវឹងបើកបុកអ្នកដំណើរពេញផ្លូវ!!!

 

មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកប្តូរនិស្ស័យហ៊ានបើករថយន្តទាំងស្រវឹងបើកបុកអ្នកដំណើរពេញផ្លូវ!!!

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៨.១២.២០២២មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកប្តូរនិស្ស័យហ៊ានបើករថយន្តទាំងស្រវឹងបើកបុកអ្នកដំណើរពេញផ្លូវហេតុការណ៍នេះនៅចំណុចផ្លូវជាតិលេខ១ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តម៉ាក Jeep ពាក់ស្លាកលេខ កម្ពុជា BCN-5886 បើកបរដោយម្នាក់ជាមន្ត្រីស័ក្តិ៥ ឈ្មោះ មុី សំអាត បានបើកបរក្នុងស្ថានភាពស្រវឹងស្រា ទៅបុកផាសអេប PassApp បណ្តាលឱ្យខ្ទេចមួយចំហៀងមុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មន្ត្រីស័ក្តិ៥ ឈ្មោះ មុី សំអាត រូបនោះ បានធ្វើដំណើរលើផ្លូវជាតិលេខ១ ឆ្ពោះពីកៀនស្វាយ ទៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតមកដល់មុខវត្តក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ស្រាប់តែបើករ៉េចង្កូតពេញផ្លូវនិងបុក PassApp រួចបើករត់រហូតដល់ បុក PassApp ជាបន្តបន្ទាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ហ្នឹងបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអ្នកធ្វើដំណើរ។


ប្រភពព័ត៌មានដដែលបានឱ្យដឹងថា៖ បន្ទាប់ពីមានការបើករត់ហើយទៅបុកគេជាបន្តបន្ទាប់ រហូតឈានដល់បែកកង់ឡានលែងទៅមុខរួច ទើបមានការឃាត់រថយន្តនិងជនបង្កបាន ហើយក៏បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
អ្វីដែលកាន់តែហួសចិត្តក្នុងករណីខាងលើនេះដែរ ខាងសារព័ត៌មានយើងទទួលបានថា ជនដែលបង្កហេតុខាងលើនេះត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅផ្ទះធ្វើការវិញជាធម្មតា។
ហើយករណីដោះលែងជនបង្កហេតុខាងលើនេះ លោក រឿន សុជីវី អធិការរង ខណ្ឌច្បារអំពៅ ទទួលផែនការងារចរាចរណ៍ មិន ហ៊ានធ្វើការបំភ្លឺជាមួយអ្នកសារព័ត៌មាននោះទេ ខណៈលោក ម៉ៅ សឿត អធិការខណ្ឌ ក៏មិនព្រមលើកទូរស័ព្ទ៕
អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។ 077 530503

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com