នៅថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៣ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម រួមជាមួយលោកលោកស្រីអភិបាលរងស្រុក បានអញ្ជេីញអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចូលរួមក្នុងពិធីចម្រើនអាយុវឌ្ឍនមង្គលជូនព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធរគណខេត្ត ព្រះគ្រូអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ស្ថិតនៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។