ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោក ម៉ុក ពន្លក អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និង សហការី តំណាងរបស់លោក ទ្រី សុភកិ្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ចុះជួយឃុំសោប និង ឃុំជ្រោយបន្ទាយ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ==> ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ! ពន្លឺតាខ្មៅ ហតញូស៍ ==> អបអរសាទរនិស្សិតអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១៩ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យ ==> ឯកឧត្តម សុខ លូ អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធី ==> ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់! ==> កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​
0

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់សមាគមសារព័ត៌មានមួយចំនួន ដែលមានចេតនាបំភាន់សាធារណមតិ

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការឆ្លើយតបចំនួន ០៥ចំណុច ទៅនឹងសមាគមសារព័ត៌មាន ដែលបានចេញនូវសេចក្តីថ្លែងការណ៍មួយចំនួន ដោយបានចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ច ថាបានរារាំង គំរាមកំហែង និងរំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ក្នុងពេលចុះទៅយកព័ត៌មាន។

ឯកឧត្តម បានបញ្ជាក់នូវចំណុចទាំង៥ដូចតទៅ ទី១ សេចក្តីថ្លែងការណ៍ទាំងនោះ មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់ មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ ទៅថាជាការរារាំង គំរាមកំហែង រំលោភសិទ្ធិអ្នកសារព័ត៌មាន ក្នុងការចុះទៅយកព័ត៌មានទៅវិញ។

ទី២ នៅពេលអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះបំពេញបេសកកម្ម ឬចុះប្រតិបត្តិការនៅទីតាំង ឬទីកន្លែងណាមួយនោះ សមត្ថកិច្ចមានសិទ្ធិពេញលេញមិនអនុញ្ញាតឱ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មាន ចូលទៅទីតាំង ឬទីកន្លែង ដែលសមត្ថកិច្ចកំពុងចុះបេសកកម្ម ឬប្រតិបត្តិការនោះ ព្រោះវាអាចប៉ះពាល់ ឬបង្កការរំខាន ជាឧបសគ្គរារាំង ឬអាចបង្កគ្រោះថ្នាក់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្ម ឬប្រតិបត្តិការនោះ។

ទី៣ អ្នកសារព័ត៌មាន មានសិទ្ធិ ក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ប្រភព ដែលពាក់ព័ន្ធទៅនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការអ្វីមួយ ហើយត្រូវធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែប្រសិនបើអ្នកសារព័ត៌មានមិនបានស្វែងរកប្រភពពីគ្រប់ភាគីពាក់ព័ន្ធនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការណាមួយនោះទេ នោះអ្នកសារព័ត៌មានទៅវិញទេ ដែលរំលោភសិទ្ធិអ្នកដទៃនោះ។

ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថា ចំណុចទី៤ នោះគឺ បើបុគ្គលណា ឬភាគីណា ដែលយល់ថាខ្លួនត្រូវបានបុគ្គលណា ឬភាគីណា រំលោភ បំពានសិទ្ធិសេរីភាព ឬគំរាមកំហែងខ្លួននោះ បុគ្គលនោះមានសិទ្ធិ ដាក់ពាក្យបណ្តឹងទៅតុលាការតាមនីតិវីធីច្បាប់ ដើម្បីស្វែងរក ឬទាមទារនូវភាពត្រឹមត្រូវ ឬយុត្តិធម៌សម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធម៌ តាមខ្យល់ ឬតាមចិញ្ចើមថ្នល់ឡើយ។

ហើយចំណុចចុងក្រោយ គឺចំនុចទី៥វិញ រាល់ការចេញនូវសេចក្តីថ្លែងការណ៍ ថ្កោលទោស ឬចោទប្រកាន់ ទៅលើបុគ្គលណា ឬភាគីណាមួយ គួរគប្បីពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ និងជាក់លាក់បំផុត ចៀសវាងនៅពេលដែលបុគ្គល ឬភាគីដែលទទួលរងការចោទប្រកាន់នោះ ប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីការពារភាពត្រឹមត្រូវ ឬការពារភាពយុត្តិធម៌របស់គេ បែរទៅជាចោទប្រកាន់គេថាប្រើប្រាស់ផ្លូវច្បាប់ដើម្បីបំភិតបំភៃ គំរាមកំហែង ឬធ្វើទុក្ខបុកម្នេញខ្លួនទៅវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com