(ភ្នំពេញ)៖ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះ វស្សា សំពត់សាដក និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ជូនព្រះចៅអធិការវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។