លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណ:ប្រតិភូកាយឫទ្ធិនារីកម្ពុជា ចូលរួមសន្និបាតលើកទី 38th នៃសមាគមកាយប្ញទ្ធិនារីពិភពលោក នៅប្រទេស Cyprus។ សន្និបាតនេះ នឹងមានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតពិភពលោកលើកទី 39th នៅ ឆ្នាំ 2026។ ក្នុងនោះមាន 3ប្រទេស ដែលជាបេក្ខភាពក្នុងការបោះឆ្នោត គឺ ប្រទេសកម្ពុជា ហ្កាណា និង ទុយណេស៊ី។