ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន! ==> ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ==> ជាង​ និងកម្មករសំណង់​ចំនួន៥៥រូបដែល​ជាសមាជិក​របស់​កម្មវិធី​អាជីវកម្ម​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានទទួលវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ និងកម្រិត២ ==> ពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងរាប់បាត្រព្រះសង្ឃ ចំនួន ១០៨អង្គ នៅខេត្តសៀមរាប ==> លក្ខណៈសម្បត្តិទី៣ របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺ មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាន អញ្ជើញទៅចូលរួមជូនពរភាគីនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ==> ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល
0

ជម្លោះដីធ្លីអូសបន្លាយពេលអស់ជិត ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ

 

បន្ទាយមានជ័យ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងក្តៅគគុកបានអូសបន្លាយអស់រយៈពេលជិត ២០ឆ្នាំ បង្កឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការឈឺក្បាលស្មុកស្មាញគ្រប់បែបយ៉ាង ប៉ុន្តែចុងក្រោយត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ និងឯកភាពគ្នាក្រោយការចូលខ្លួនសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ដោយអនុវត្តន៍ ដើរតាមគោលនយោបាយ និងយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្រាប់ការផ្សះផ្សារកផ្លូវកណ្តាលយកបញ្ហាដាក់លើតុជជែកគ្នាដោយសន្តិវិធីរក ឬច្រកចេញដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ដើម្បីផលប្រយោជន៍រួមទាំងប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធ ជាពិសេសជៀសវាងការកាប់ចាក់បង្ហូឈាមគ្នា ក្រោយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត រហូតដល់ថ្នាក់កំពូលឈរលើគោលការណ៍ «ឈ្នះ-ឈ្នះ» គ្មានអ្នកចាញ់ដើរស្របតាមមាគារ៌ដ៏ឈ្លាសវៃរបស់សម្តេចតេជោ។

ជាក់ស្តែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារអន្តរនិស័យ មន្ត្រីជំនាញសូរិយោដី បានចុះចែកសេចក្តីសម្រេចរបស់ខេត្តជួនប្រជាពលរដ្ឋដែលទទួលចំណែកក្បាលដីកម្មសិទ្ធផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងទៅជាប្រយោជន៍ផ្សេងៗទៀត តាមភាពចាំបាច់ និងជាកស្តែងរៀងៗខ្លួន។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ដែលជាអ្នកទទួលសិទ្ធក្នុងការស្វែងរកដោះស្រាយពីភាគីម្ចាស់អចលនទ្រព្យជាមួយភាគីទំនាស់ (ប្រជាពលរដ្ឋ) ដោយមានការជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចមានការពាក់ព័ន្ធបានលើកឡើងថា ដីទំនាស់រវាងម្ចាស់កម្មសិទ្ធស្របច្បាប់ជាមួយប្រជាពលេដ្ឋអនាធិបតេយ្យចូលមកចាប់ដី សង់រោង ខ្ទម រស់នៅដោយមានមេខ្សល់ខ្យល់រៀបចំយុទ្ធសាស្ត្របង្កឲ្យមានបញ្ហាស្មុកស្មាញ ស្ថិតក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត គឺកើតមានអស់រយៈពេល ២១ឆ្នាំ។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានរំឭកនូវសាវតាខ្លះៗអំពីទីតាំងដីមានជម្លោះនោះថា វិវាទដីធ្លីក្នុងតំបន់អូរស្វារអិលនេះ ក្នុងអំឡុងឆ្នាំ២០១៧ រវាងប្រជាពលរដ្ឋចូលចាប់ដីអនាធិបតេយ្យ ដែលមានមេខ្យល់រៀបចំ និងចាត់ចែងតាមផែនការ ប្រឆាំងតវាជាមួយម្ចាស់ដីដែលបានទិញ-លក់ត្រឹមត្រូវ។

ក្រោយមានវិវាទការដោះស្រាយចាប់ផ្តើមក៏កើតមានជាបន្តបន្ទាប់ និងមានការប្តឹងផ្តល់គ្នាជាច្រើន ប៉ុន្តែរកច្រកចេញមិនឃើញនោះ ទើបធ្លាក់មកដល់ដៃបណ្ឌិត ម៉េង សុភ័ណ្ឌ តំណាងឲ្យម្ចាស់ដីចូលទៅស្រាចជ្រាវនូវសាវតាអំពីបញ្ហាទំនាស់ដីធ្លីនេះ ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធរកឃើញនូវចំណុចសំខាន់ ក៏ចាប់ផ្តើមចរចាពីគ្រប់ភាគី ដើម្បីផលប្រយោជន៍រួមទាំងម្ចាស់ដី និងអ្នកចូលមកកាន់កាប់ដោយខុសច្បាប់ ដោយឈរលើគោលនយោបាយ «ឈ្នះ-ឈ្នះ» ស្រមតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ចាប់ផ្តើមឯកភាពគ្នាជាបណ្តើៗ រហូតបញ្ចប់ជម្លោះទាំងស្រុង នៅឆ្នាំ២០១៩។ បន្ទាប់ការសម្របសម្រួលឯកភាពគ្នា ក្រោមការពិនិត្យ យកចិត្តទុកដាក់របស់អាជ្ញាគ្រប់លំដាប់ថ្នាក់ក៏មានផ្លាស់ប្តូទីតាំងចែកក្បាលដីតាមភាពជាក់ស្តែង ទីតាំងផ្សេងដោយការឯកភាពគ្នា និងកិច្ចសន្យាដោះស្រាយវិវាទ។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា ក្រោយពីការចរចាគ្នាចប់សព្វគ្រប់ក៏បានរៀបចំទីតាំងថ្មីឲ្យពួកគាត់បែកចែកជួនហើយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបំពេញតាមនិតិវិធី រហូតផ្តល់ជូននូវសេចក្តីសម្រេចកំណត់លេខក្បាលដីយកមកចែកជួនពួកគាត់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ សីហា ម្សិលមិញ បានថ្លែងថា «បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១៩ឆ្នាំ របស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ទំនាស់ ក្រោមគោលនយោបាយ [ឈ្នះ-ឈ្នះ]  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រគល់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប្រគល់លេខសម្គាល់ក្បាលដីឲ្យពួកគាត់គ្រប់គ្រង និងប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ»។

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា «ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តតំណាងឲ្យរដ្ឋាភិបាល បានប្រគល់នូវឯកសារផ្លូវការជួនបងប្អូនប្រជាពលរដ្ឋ សម្រាប់ទុកជាកេរ្តិ៍មរតក និងប្រើប្រាស់តាមភាពជាក់ស្តែង»។ លោកបន្តទៀតថា «ករណីបញ្ចប់វិវាទនេះ គឺមានការផ្តួចផ្តើមគំនិតរបស់លោកអគ្គនាយកទូរទស្សន៍ msj ម៉េង សុភ័ណ្ឌ ក្នុងការសម្របសម្រួល និងរិះរកវិធីដោះស្រាយស្របតាមយុទ្ធសាស្ត្រដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺគោលនយោបាយ [ឈ្នះ-ឈ្នះ] ក្នុងនោះក៏មានការចូលរួមពីតំណាងរបស់បងប្អូនប្រជាពលរដ្ឋមានលោកឧត្តមសេនីយ៍ ម៉ាន់ ពៅ  ផងដែរ»។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com