(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំងអភិវឌ្ឍន៍ទីលានទុកដាក់សំរាម សំណង់រឹងចុងក្រោយ កម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីលានចម្ការបារាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។