លោក ទុំ ជឿនមានទីលំនៅបច្ចុប្បន្ននៅភូមិសារាយអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបច្ចុប្បន្នគាត់កំពុងមានជំងឺដែលគេហៅថាជំងឺដុះសាច់ក្នុងថ្លើមដើរមិនរួចសព្វថ្ងៃពួកគាត់ពីរនាក់ប្ដីប្រពន្ធទៅអាស្រ័យផលធ្វើស្រែនៅចំណុច តំបន់ខ្វែង តាំងពីឆ្នាំ១៩៩៦មកម្លេះស្ថិតនៅភូមិពាមពពេចឃុំកោះថ្កូវ ស្រុកជល់គីរីក្រោយមកទៀតនៅឆ្នាំ២០២៣ត្រូវបានបុគ្គលឈ្មោះភិនស្រីតូច យកទាក់ទ័រទៅឈូសឆាយទន្ទ្រានរំលោភយកដីចុងកន្ទុយរបស់ពួកគាត់ចំនួន 3 គ្រួសារដែលពួកគាត់កំពុងអាស្រ័យផល។
ក្រោយមកបុគ្គលឈ្មោះ ភិន ស្រីតូចដែលរស់នៅភូមិពាមពេពចបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំថាពួកគាត់ 3 គ្រួសារយកទាក់ទ័រទៅទន្ទ្រានឈូសឆាយដីទៅវិញពួកគាត់បរិសេធទាំងស្រុងថាពួកគាត់គ្មានទាក់ទ័រណាយកទៅឈូរឆាយទេមានតែឈ្មោះភិន ស្រីតូចនោះយកទ័រទៅឈូសឆាយទន្ទ្រានដែលសហគមន៍គ្រប់គ្រងហេតុអីបានជាចោទទៅពួកគាត់វិញពួកគាត់សូមឱ្យច្បាប់ជួយពិចារណារកយុត្តិធម៌ជូនពួកគាត់ផង។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ៣គ្រួសារបានប្រាប់អង្គភាពសារព័ត៌មានយើងថាបុគ្គលឈ្មោះភិន ស្រីតូចបានទន្ទ្រានឈូសឆាយយកកន្ទុយដីរបស់ពួកគាត់ពិតប្រាកដមែនហើយឈ្មោះភិន ស្រីតូចមានទីលំនៅភូមិពាមពពេច ឃុំកោះថ្កូវស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថាពួកគាត់ទាំងបីគ្រួសារបានដាក់ពាក្យបណ្ដឹងទៅឲ្យអាជ្ញាធរឃុំជួយដោះស្រាយជូនពួកគាត់ផងបើរដ្ឋត្រូវការដីនោះវិញពួកគាត់នឹងជូនទៅឲ្យអាជ្ញាធរវិញហើយពួកគាត់សុំឱ្យអាជ្ញាធរដកដូចគ្នា។
ពលរដ្ឋបីគ្រួសារស្នើសុំទៅ លោក ដូវ គឹមស៊ីន អភិបាល នៃគណៈអភិបាល ស្រុកជល់គីរីមេត្តាជួយអន្តរាគមន៍និងដោះស្រាយជូនពួកគាត់ទាំងបីគ្រួសារនេះផង។
ជាពិសេសពួកគាត់ទាំងបីគ្រួសារសូមអង្វរទៅថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ទាំងបីគ្រួសារនេះផងដែលមានបុគ្គលឈ្មោះ ភិន ស្រីតូចរំលោភបំពានយកកន្ទុយដីរបស់ពួកគាត់។