ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ចូលកាន់តំណែង ជាស្នងការនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ជាផ្លូវការនៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ នគរបាលជាច្រើនរូបផងដែរ៕