នៅរសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការជាមួយបណ្តាសមត្ថកិច្ចពាក់ព័ន្ធ ចុះជួយជម្លៀសប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកកណ្តាលស្ទឹង ដើម្បីរកទីទួលសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្ន។