(ខេត្តកណ្ដាល) ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ: កម្មការ និងអនុគណ:កម្មការ នានា នៃគណ: កម្មការរៀបចំពិធីអុំទូក ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្តាល។
“ក្នុងព្រះរាជពិធីអុំទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាល ក៏រៀបចំឱ្យមានការប្រគំតន្ត្រី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ”។
រដ្ឋបាលខេត្តកណ្ដាល សូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ និងអបអរសាទរក្នុងព្រះរាជពិធីអ៊ុំទូកនេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីនៃការប្រកួតប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបរិយាកាសរីករាយក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ៕