ខេត្តសៀមរាប៖ ទីតាំងកន្លែង ល្បែងជល់មាន់អនឡាញខុសច្បាប់ មួយកន្លែង នៅត្រង់ចំណុចផ្សារមណ្ឌលបី ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បាននឹងកំពុងបើកឱ្យភ្នាល់យ៉ាងគឃ្លើន ព្រោះមានអ្នកសារព័ត៌មានជើងចាស់មួយរូបកាងឱ្យ ហើយសមត្ថកិច្ចទៀតសោតមិនព្រមចុះចាប់ និងបីតទីតាំងនោះដែរ គិតត្រឹមថ្ងៃទី ០៨ខែគុម្ភៈ ២០២៤នេះ។
យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថាល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធ័ អនឡាញ មួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចក្រុងសៀមរាប ហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។
មាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។ ពួកគាត់សូមសំុំណុំពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត និង លោកឧត្ដមសេនីយ៍ទោ តេង ចាន់ណាត ស្នងការខេត្ត មេត្តាចាត់មន្ត្រីឲចុះទៅពិនិត្យមើលនិងទប់ស្កត់ផងទាន។
ទំនាក់ទំនងការិយាល័យ នាយក ០៧៧៥៣០៥០៣ រាល់ម៉ោងធ្វើការ