ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១នេះក៏ដោយ ក៏អាជ្ញាធររាជ ធានីភ្នំពេញ នៅតែបន្តជួសជុល និងកែលម្អសួនច្បារបានចំនួនពីរកន្លែងទៀត ដើម្បីលើកសោ ភណភាពក្នុង រាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបាន ហាត់ប្រាណ ដើម្បីសុខភាពផងដែរ។
លោ ក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹក
ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា នៅក្នុង ឆ្នាំ២០២០ និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការងារស្ថាបនា និងជួសជុលកែលម្អសួនច្បារបាន ចំនួន២កន្លែងទៀត ទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។
លោកបន្តថា សួនច្បារទាំងពីរកន្លែងនោះគឺ៖ ទី១. ស្ថាបនាសួនច្បារថ្មី នៅតាម បណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ បានស្ថាបនាបញ្ចប់១០០ភាគរយ ហើយសួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លាសម្រាប់ លំហែកម្សាន្តកន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងដាំបង្គោលភ្លើងបំភ្លឺសួនផងដែរ។ ទី២. ជួសជុលកែលម្អសួន ច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ដោយបានដាំស្មៅ បំពាក់អំពូលភ្លើង ដែល អាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយ ជាងមុន។
លោក សំ សាមុត បានបន្តថា អង្គភាពសួន ច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំង និងខែវស្សា៕