នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំលោកនាយការិយាល័យ លោក-លោកកស្រីនាយរងការិយាល័យ អធិការរង នាយ-នាយរងផ្នែកចំនួន៣០រូប ចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សាការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។