ខេត្តកណ្តាល ៖ នាថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេចស្តីពី ការផ្អាកដំណើរការអាជីវកម្មផ្សារស្អាងខាងជើង ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។