ក្រុងតាខ្មៅ|រសៀលថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមមាន លោក – លោកស្រី អធិការរង និង លោកនាយប៉ុស្តិ៍ទាំង១០ សង្កាត់ដើម្បីត្រួតពិនិត្យផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ដែលត្រូវអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន- តេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ខាងមុខ ។