ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល " ប្រជាពលរដ្ឋ យេីងទាំងអស់គ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យេីងត្រូវពន្លត់ភ្លេីង ដោយប្រកាន់យកគោលការណ៍ ច្បាប់អន្តរជាតិធ្វើការដោះស្រាយ ព្រោះថា កម្ពុជាមិនចង់ធ្វើ សង្គ្រាមទេ យេីងចង់បានសន្តិភាព ! "  ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត ==> មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា! ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត.. ==> បញ្ជល់មាន់សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា៖ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ
0

អាជីវករអ្នកដឹកទំនិញស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ សូមដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អាជីវករអ្នកដឹកទំនិញស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ សូមដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ព្រៃវែង៖ លោក ឡា សំអាត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង និងបក្សពួក កំពុងប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើ ពុករលួយនោះឡើយ។ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ជញ្ជូនខ្សាច់. ដី. ថ្ម.គ្រួស.ដែកអុសនិងទំនិញផ្សេងទៀតឆ្លង កាត់ផ្លូវជាតិលេខ ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង គាបយកលុយច្រើនៗតាមការកំណត់ប្រព្រឹត្តអំពើពុករលួយ! បើទោះបីរថយន្តដឹកមិនលើសទម្ងន់ក៏ក្រុមប្រចាំការនៅស្ថានីយ៍ជញ្ជីងរថយន្តនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរវាខ្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើមបំផុត?សួរថាតើពួកមន្ត្រីដែលបំរើការងារទាំងនោះមិនបានទទួលប្រាក់ បៀវត្សពីរដ្ឋាភិបាលទេឬ?

ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឱ្យដឹងថា លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងនិងដឹកជញ្ជូនខេត្តព្រៃវែងនិងលោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រៃវែង បើកភ្លើងខៀវអោយលោក ឡា សំអាត ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ហ៊ានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីថ្លឹងលុយតាមអំពើចិត្តខ្វល់ពីមហាជនរិះគន់អ្វីទាំងអស់។

ប្រភពពីក្រុមមន្ត្រីនៅមន្ទីរដដែលបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរខេត្តទើបក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឃុំព្រៃព្នៅ រកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីប្រមូលលុយតាមអំពើពុករលួយឲ្យបានច្រើនៗពីព្រោះវាជាមុខមាត់របស់ក្រុមស្ថានីយ៍ជញ្ជីងថ្លឹងផ្លូវជាតិលេខ ៨ផងនិងមានចំណូលដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមាន ធ្វើបានយ៉ាងសុខស្រួលផង។

ប្រភពដែលស្និទ្ធនឹងលោក ឡា សំអាត បានបង្ហើបប្រាប់ថា ចាប់តាំងពីលោក ឡា សំអាត កាន់តំណែងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយ ន្តផ្លូវជាតិលេខ ៨ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្ត ព្រៃវែង ប្រព្រឹត្តពុករលួយសម្បូរទ្រព្យសម្បត្តិ លុយឡានសេរីទំនើបៗវីឡាឡួយឆាយបង្អួតស្រុកកំណើត។ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែ មន្ត្រីនៅប្រចាំការនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ឃុំព្រៃព្នៅ មួយនេះទារលុយច្រើនៗ!បើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ ។ ជាងនេះទៅទៀតបើទោះបីមិនលើសទម្ងន់ក៏មិនត្រូវមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ៨ នៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយ ទឹកកាហ្វេជាប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួល ស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ ចំណែកឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ៨ ព្រៃព្នៅបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់នឹងអាលសង្កត់ ក យកលុយច្រើនៗតាមការកំណត់របស់លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង មិនអាចតវ៉ាបាន។

រឿងពួកមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រៃព្នៅ ពិតជាបង្កឲ្យមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូច ខាតចំណែកឯក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយមិនរំលងបាន ។បើ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចអ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនៗគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើននោះគឺជាការបំផ្លិចបំផ្លាញផ្លូវឡើយ។

ចំណែកឯលោក សេង ឈួន មេស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស.លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូននិងលោក សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់ផងដែរ! បណ្ដោយអោយលោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨និងបក្សពួកប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ឪ

ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុក រលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកស្ថិតនៅផ្លូវជាតិលេខ៨ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងបយ់ទាំងថ្ងៃ ប្រព្រឹត្តអំពើ ពុករលួយនេះផងទាន.៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com