ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកួកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក្រោមមូលបទ «កីឡា ដើម្បីសន្តិភាព និងបរិស្ថាននៅកម្ពុជា» អបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យ
ជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួង បរិស្ថានមានប្រសាសន៍ថា «កីឡាមិនសំខាន់ រឿងឈ្នះចាញ់ទេ តែនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព និងប្រាជ្ញាឈ្លាសវៃ មាន សុខភាពគឺមានអ្វីៗទាំងអស់ ដូចប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា «ក្នុងមួយជីវិតមនុស្សត្រូវមានកីឡាមួយសម្រាប់ខ្លួន» ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកួកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារ ចុះមូលដ្ឋានស្រុកពញាក្រែក ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡា និ
ងបងប្អូនប្រជាពលរដ្ឋ សរុប ប្រមាណ ២.០០០អង្គ/នាក់ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។