ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
សន្និបាត មានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា ប្រធានសាលាដំបូង អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ មេបញ្ជាការកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព មន្ត្រីរាជការសាលាខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំកងកម្លាំងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត។
ក្នុងពិធីបើកសន្និបាត ឯកឧត្តមស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្ត បានជម្រុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះ មន្ទីរ អង្គភាពមានមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ជម្រុញការចុះដីធ្លីជូនប្រជាពលរដ្ឋស្របទិសស្លោកសេវាគាប់ចិត្ត ចុះបញ្ជីដីធ្លីបង្ហើយ និងបរិយាកាសគ្មានវិវាទ, ផ្ដោតការយកចិត្តទុកដាក់ការចុះពិនិត្យ និងកែលំអរសោភ័ណភាពបរិស្ថាននភតាមសាលារៀនដើម្បីឱ្យមានលក្ខណ:ស្ដង់ដារ ជាពិសេសការពិនត្យវិភាគមុខងារ តួនាទី ភារកិច្ចរបស់នាយកសាលាគ្រប់កម្រិតនិងតម្រង់ទិសពួកគាត់ ការចុះដល់មូលដ្ឋានដើម្បីសិក្សាអំពីបញ្ហាប្រឈម តម្រូវការពាក់ព័ន្ធនឹងវិស័យកសិកម្ម, និងវិស័យប្រព័ន្ធធារាសាស្ត្រ។