ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត ==> មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា! ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត.. ==> បញ្ជល់មាន់សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា៖ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ==> សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរបស់ខ្លួន
0

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

នៅល្ងាច ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជាការរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។

នៅក្នុងឱកានោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសន្ទរកថាដែលមានខ្លឹមសារសំខាន់ៗដូខចខាងក្រោម៖​ សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្ដីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលជាធម្មតា ការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ឆ្នាំម្តង ប៉ុន្តែមានការខកខាននៅឆ្នាំ ២០២០ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។​ ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ នាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយរលូន និងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ជូនជាតិ មាតុភូមិ ដោយទទួលបានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាច និង ប្រទេសជាមិត្តនៅក្នុងតំបន់ និងសកល ។

សម្តេចតេជោបានបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបាននាំមកនូវកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តម កិត្តិយសដ៏ធំធេង និងភាពល្បីរន្ទឺក្នុងតំបន់ និងអន្តរជាតិសម្រាប់កម្ពុជា ព្រមទាំងរួមចំណែកដល់ការផ្សាព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិទាំងមូល។​ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នេះ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២ នេះ ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកានេះ នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ។​ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលព្រឹត្តិការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ។

សម្តេចតេជោបានបន្តទៀតថា កីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយសេចក្តីរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនជំនាញ និងមូលធនមនុស្ស តាមរយៈការសិក្សាបន្ថែមពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ សម្រាប់រួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់ ។ វិស័យកីឡាពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com