ទីតាំងល្បែងសុីសង គ្រប់ប្រភេទលំដាប់កាស៊ីណូ កំពុងបេីកទទួលក្រុមអ្នកញៀនល្បែង យ៉ាងរលួនមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន”
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឲ្យចុះបង្ក្រាបទីតាំងល្បែង គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។
ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរក្នុងក្នុងក្រុងបាវិត ក៏កំពុងសកម្ម ចុះបង្ក្រាបដូចគ្នា ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង គាត់នៅតែមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រី ចាក់បាល់ កក់កន្តុយលេខ ដែលមានទីតាំងក្នុងក្រុងបាវិត ខេត្តស្វាយរៀងនៅតែបើកលេងជាធម្មតា ហាក់មិនរំខានដល់សមត្ថកិច្ច ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមក គ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្ត នៅព្រំដែនវៀតណាម កម្ពុជាក្រុងបាវិត ដែលជាទីប្រជុំជនសម្បូរទៅដោយភ្ញៀវទេសទេសចរណ៍មកលេងខាងលើនេះ ឬមួយក៏ ជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធឬយ៉ាងណា ទើបមិនហ៊ានបង្ក្រាប ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យ ដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។
ជាក់ស្ដែងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ឃើញថាទីតាំងលំដាប់កាសុីណូខាងលើ កំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រី ភ្នាល់បាល់ កក់កន្តុយលេខ និយាយរួមគឺគ្រប់ប្រភេទ កំពុងទទួលភ្ញៀវចូលលេងពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយ ជួនថ្នាក់ដឹកនាំខាងលើៗ ឲ្យលោកជ្រាបជាព័ត៌មានផងដែរ ។
ទាក់ទងទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះ ប្រហែលជាលោកអភិបាលក្រុង និងលោកអធិការក្រុងមិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួន មានល្បែងស៊ីសងខុសច្បាប់កំពុងបើកដំណើរការលេងឬយ៉ាងណា
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំដល់លោក លឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត និង លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ។