បុគ្គលិកស្ថាននីយ៍ទូរទស្សន៍អាស៉ីអាគ្នេយ៍ប្រឈមនិងការដាច់ស្បៀងក្នុងគ្រួសារ!
តាមសេចក្តីរាយការណ៍ពីបុគ្គលិកអ្នកយកព័ត៌មានក្នុងស្ថានីយ៍ទូរទស្សន៍អាស៉ីអាគ្នេយ៍ បានអោយដឹងថា ពួកគាត់ប្រឈមនិងការខ្វះខាតស្បៀងចិញ្ចឹមគ្រួសារ ដោយអង្គភាពស្ថានីយ៍ទូរទស្សន៍អាស៉ីអាគ្នេយ៍មិនបានបើកប្រាក់បៀវត្តន៍ជិតមួយឆ្នាំហើយ។
បុគ្គលិកខ្លះបានបន្តថា ពួកគាត់ខ្លះប្រាំមួយខែ ខ្លះទៀតរយ: ពេល ១១ខែបើគិតក្នុងខែវិច្ឆិកានេះ។
តាមសេចក្តីរាយកាណ៍របស់បុគ្គលិកតាមបណ្តាខេត្តខ្លះបាននិយាយថា ពួកគាត់បានបំរើរការងារវិស័យព័ត៌មានក្នុងស្ថានីយ៍ទូរទស្សន៍អាស៉ីអាគ្នេយ៍ជាង១០ឆ្នាំមកហើយ និងបានប្រកាន់ភ្ជាប់នូវគុណតម្លៃសេចក្តីថ្លៃថ្នូរ និងបានរក្សានូវអត្តសញ្ញាណរបស់អង្គភាពបានយ៉ាងភ្ជាប់ភ្ជួននិងគោរពបាននូវក្រមសីលធម៌និងវិជ្ជាជីវអ្នកសារព័ត៌មានផងដែរ។
បុគ្គលិកតាមបណ្តាខេត្តនិងក្នុងស្ថានីយ៍ទូរទស្សន៍អាស៉ីអាគ្នេយ៍ ស្នើដល់អគ្គនាយិការទូរទស្សន៍អាស៉ីអាគ្នេយ៍មេត្តាជួយដោះ ស្រាយប្រាក់បៀរវត្តន៍ដែលកកស្ទះរបស់បុគ្គលិកជិតមួយឆ្នាំនេះដល់ពួកគាត់ផង។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកស្រី សាន ចាន់សារី គណនេយ្យប្រចាំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងមកកាន់អង្គភាពសារព័ត៌មាន នាព្រឹកនេះថា ពុំមានករណីដូចបុគ្គលិកអ្នកយកព័ត៌មានប្រចាំទូរទស្សន៍អាស៊ីអាថ្នេយ៍មួយចំនួនលើកឡើងនោះទេ។ ជាក់ស្ដែងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កំពុងតែដំណើរការធម្មតា និងបានបើកប្រាក់ខែជូនបុគ្គលិកកំពុងបម្រើការងារក្នុងស្ថានីយ៍ និងអ្នកយកព័ត៌មាន ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងមួយខែចំនួនពីរដង តែមានពេលខ្លះក៏យឺតពេលបន្តិចបន្តួចផងដែរ។
ជុំវិញបញ្ហានេះ អង្គភាពផ្សារព័ត៌មានយើងមិនអាចសុំការស្រាយបំភ្លឺពីលោកជំទាវ ឃឹម រ៉ានី អគ្គនាយិកា ស្ថានីយទូរទស្សន៍អាស៊ីអាស្នេយ៍ បាននៅឡើយទេ ដោយទូរសព្ទចូលជាច្រើនដងតែពុំមានអ្នកទទួលទូរសព្ទ៕