នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីជាមួយលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការពារកុមារងាយរងគ្រោះ ដែលរៀបចំនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។