ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះបាទសុរាម្រិត
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះបាទសុរាម្រិត នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ នេះ ត្រូវខិតខំធ្វើកិច្ចការ រៀងៗ ខ្លួន ស្របតាម គោលការណ៍ណែនាំ ថ្នាក់ជាតិ ដែលបានកំណត់ ដើម្បីធានារក្សាឱ្យបាន ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌ ពោលគឺ អ្នកចេះ គឺជាប់ ។