ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមទាំងមន្ត្រីខេត្តបាននាំយកម៉ូតូមួយគ្រឿង ប្រគល់ជូនកីឡាការិនី…
ដើម្បីលើកទឹកចិត្តឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ជនពិការ ថ្ងៃនេះ ( ០៦-១២-២០២២ ) ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបាននាំយកម៉ូតូមួយគ្រឿងមកប្រគល់ជូនកីឡាការិនី ឈ្មោះ វ៉ឹត ចន្ថា អាយុ៣៩ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដើម្បីជាការលើកទឹកចិត្តទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ដែលជំនះបានគ្រប់ឧបសគ្គ រហូតទទួលបានមេដាយចំនួន០៣ { មាស ប្រាក់ និង សំរឹទ្ធ } កីឡាអត្តពលកម្មជាតិលើកទីមួយជនពិការដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាការកត់សម្គាល់កីឡាការិនីរូបនេះក៏មានស្វាមីជាកីឡាករជនពិការដែរ ( ប៉ុន្តែពួកគាត់មិនបានអស់សង្ឃឹមក្នុងការរស់នៅនោះឡើយ ) ហើយធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិ នឹងទទួលបានមេដាយជូនជាតិមាតុភូមិរបស់យើងទៀតផង។