ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល " ប្រជាពលរដ្ឋ យេីងទាំងអស់គ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យេីងត្រូវពន្លត់ភ្លេីង ដោយប្រកាន់យកគោលការណ៍ ច្បាប់អន្តរជាតិធ្វើការដោះស្រាយ ព្រោះថា កម្ពុជាមិនចង់ធ្វើ សង្គ្រាមទេ យេីងចង់បានសន្តិភាព ! "  ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត ==> មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា! ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត.. ==> បញ្ជល់មាន់សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបបំភ្លឺជូនសាធារណជន ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលួចលាក់ ចូលក្នុងគ្រុប Telegram ប្រជាជនខេត្តកណ្ដាល អមដោយខ្លឹមសារថា៖ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋទាំងអស់ មានការឯកភាពជាតិ រួបរួមគ្នាជាខឿនការពារជាតិយ៉ាងរឹងមាំ ដោយជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ការគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែនកម្ពុជាថៃ
0

ប៉េអឹម​ចាប់​ខ្លួន​ឈ្មួញ​ទិញ​លក់​ដី​ម្នាក់ បញ្ជូនទៅ​តុលាការ ពី​បទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​អ្នកឧកញ៉ា​ម្នាក់ រឿង​លក់​ដី​ខ្យល់​!

 

ប៉េអឹម​ចាប់​ខ្លួន​ឈ្មួញ​ទិញ​លក់​ដី​ម្នាក់ បញ្ជូនទៅ​តុលាការ ពី​បទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​អ្នកឧកញ៉ា​ម្នាក់ រឿង​លក់​ដី​ខ្យល់​!
(​ភ្នំពេញ​) ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ករណី​ឆបោក លើ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ពី​អ្នកឧកញ៉ា​ម្នាក់​រឿង​លក់​ដី​ខ្យល់ ។ សំណុំរឿង​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ ឈន បូរ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ពាណិជ្ជករ​(​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី​)​មាន​ទីលំនៅ​ភូមិ​កោះ​ក្រពី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ដើមចម​នៃ​ការចាប់​បញ្ជូន​ខ្លួន​ឈ្មួញ​ទិញ​លក់​ដីធ្លី​ម្នាក់​ខាងលើ​នេះ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ មាន អ្នកឧកញ៉ា​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្តកិច្ច​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​មនុស្ស​៤​នាក់ ថា កាលពី​អំឡុង​ឆ្នាំ​២០១៤-២០១៥ ពួកគេ​បាន​ឃុបឃិត​គ្នា​លក់​ដី​ខ្យល់​មួយ​កន្លែង​ទំហំ​៤៦​ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ក្នុងតម្លៃ ៧៣.៦០០.០០០​ដុល្លារ​អាមេរិក ។ ក្រោយមក​ឈ្មួញ​ទាំង​៤​នាក់​នោះ​បាន​លក់​ដី​មួយកន្លែង​ទៀត​ឱ្យទៅ​អ្នក​ឧកញ៉ា​ដដែល ដែល​មាន​ទំហំ​ជិត​១០​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្នុងតម្លៃ​១៣.៩៣០.០០០ ដុល្លារ​អាមេរិក ដោយ​អះអាង​ថា​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគេ ។ នៅពេល​ទិញ​-​លក់​ដីធ្លី​នោះ អ្នកឧកញ៉ា​ដើមបណ្តឹង​បានប្រគល់​ប្រាក់​ជា​បន្តបន្ទាប់ ឱ្យ​ទៅ​មនុស្ស​ទាំង​៤​នាក់​នោះ​សរុប​ចំនួន ៦១.១៤៥.០០០​ដុល្លារ​អាមេរិក ។​

​ក្រោយពី​ទទួលបាន​លុយ​រួច​ហើយ​ឈ្មួញ​ទាំង​៤​នាក់​បាន​អូសបន្លាយ​ពេល​វេលា​ពី​១​ខែ​ទៅ​១​ខែ ពី​១​ឆ្នាំទៅ​១​ឆ្នាំ មិនបាន​ធ្វើ​ការចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឱ្យ​ទៅ​អ្នក​ទិញ​តាម​កិច្ចព្រមព្រៀង​ទិញ​លក់​នោះទេ និង​ចេះ​តែ​គេចវេះ​មិន​ជួប​ជាមួយ​ម្ចាស់​ប្រាក់​ទៀត​ផង ។ ដល់​ពេល​គេ​តាម​ស្រាវជ្រាវ​ជាក់ស្តែង​ទៅ ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ​បាត់ទៅហើយ ពោល​គឺ​ជន​ទុច្ចរិត​ទាំង​៤​នាក់​នោះ​ឃុបឃិត​គ្នា​លក់​ដី​ខ្យល់​។​

​ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង ឯកសារ​ពាក់​ពន្ធ និង​កិច្ចព្រមព្រៀង​ទិញ​លក់​ដីធ្លី ដែល​កំណត់​បាន​អត្តសញ្ញាណ​ជន​ទាំង​៤​នាក់​ពិតជា​ជន​ឆបោក​ប្រាកដ​មែន​នោះ ទើប​សមត្តកិច្ច​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​កម្លាំង​ជំនាញ​(​មន្ត្រី​គ​របាល​យុត្តិធម៌​)​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​នីតិវិធី រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ទាំង​៤​នាក់ គឺ​ឈ្មោះ ឈន បូរ៉ា ជា​ឈ្មួញ​លក់​ដី​ខ្យល់​បាន​ប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់​តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com