នៅព្រឹកថ្ងៃសុក្រ ១៥កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជេីញមកទទួលរថយន្តប្រមូលសំរាមចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីចូលរួមចំណែកសម្រួលសេវាប្រមូលសំរាម សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថានល្អក្នុងមូលដ្ឋានស្រុកល្វាឯម។