នៅរសៀលថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការប្រកួតបាល់ទាត់មហាជនដណ្ដេីមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមួលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
សមាសភាពចូលរួមមាន: លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន ការិយាល័យចំណុះរដ្ឋបាលស្រុក ប្រធានយុវជនសសយក ឃុំទាំង១៥ និងប្រធានក្រុមបាល់ទាត់ទាំង១៦ក្រុម៕