ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ==> សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ==> ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី បិទ​សិក្ខាសាលា ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីការបំពាក់កាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈ ==> កងរាជអាវុធហត្ថសៀមរាប ចូលរួមចែករំលែកក្តីស្រឡាញ់ក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសសៀមរាប ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់! ==> អបអរសាទរ ឃុំ-សង្កាត់ទាំង១២៧ របស់ខេត្តកណ្ដាល ទទួលបានប័ណ្ណសរសើរ ប្រភេទ១ និងប្រភេទ២ នៃការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ពីក្រសួងមហាផ្ទៃ ==> សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ ក្នុងឱកាសបុណ្យមាឃបូជា ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ==> ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»? ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ពិធីកាត់ខ្សែ
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយមន្រ្តីរាជការ បាននាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេន ព្រះចៅអធិការវត្ដព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្ត​កណ្ដាល​ ៖ ដើម្បីចូលរួមគាំទ្រគោរពអនុវត្តវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម តាំង ម៉េងលាន ឯកឧត្តម ណុប តារា អភិបាលរងខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធមួយចំនួន បាននាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេន សម្ដេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ សម្ដេចព្រះសង្ឃនាយករង​ នៃគណៈធម្មយុត្ដិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា​ព្រះមេគណ​គណៈធម្មយុត្តកនិកាយ​ខេត្ត​កណ្ដាល​ និងជា​ព្រះចៅអធិការ​វត្ដព្រះឥន្ទសាមគ្គីធម៌​ សម្រាប់ឧបត្ថម្ភ​ចង្ហាន់​ព្រះសង្ឃ​ និង​សិស្សានុសិស្ស​គង់​ស្នាក់នៅ​អាស្រ័យ​សិក្សា​រៀនសូត្រ​ក្នុង​វត្ដព្រះឥន្ទសាមគ្គីធម៌​ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣.ការពារ ៣.កុំ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានយ៉ាងខ្ជាប់ខ្ជួន។

សូមជម្រាបជូនថាកន្លងទៅនេះ អាជ្ញាធរក្រុង ស្រុកបាន សម្របសម្រួល ក្នុងការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ដើម្បីប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាម នៅទូទាំងខេត្តកណ្តាល ផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ ពុកម៉ែ បងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលខកខានមិនបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានពេញលេញតាមទំនៀមទំលាប់ប្រពៃណីនាឆ្នាំនេះ សូមមេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមធ្វើបុណ្យតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីការរាតត្បាតពីជំងឺកូវីដ-១៩។ ដ៏រាបណាយើងនៅមានជីវិតរស់នៅ ដោយមិនមានការយាយីពីជំងឺកូវីដ-១៩ យើងនឹងមានឱកាសអាចធ្វើបុណ្យ ជួបជុំក្រុមគ្រួសារបានជាច្រើនឆ្នាំទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម គង់សោភ័ណ្ឌ ជំនួសមុខឲ្យប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ ការឆ្លងរាលដាលទ្រង់ទ្រាយធំទូទាំងប្រទេស នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com