កោះកុង ,ស្រុកស្រែអំបិលខេត្តកោះកុងទៀតហើយដូចមិនចេះចប់..
នៅតែបន្តមានហូរហែរ ចេញពីអ្នកមានលុយមានអំណាច ដែលតែងតែរំលោភយកដីរដ្ឋ ដូចជានៅចំណុចគល់ស្ពានកំពុងដាំ ភូមិ ផ្លោង ឃុំ បឹងព្រាវ ស្រុកស្រែអំបិល ករណីចាក់ដីលុបរំលោភយក ចំណីព្រែកនៅភូមិឃុំខាងលើសង្ស័យតែគ្មានច្បាប់អនុញ្ញាតិទៀតហើយ..
ក្រុមការងារសារពត៍មានយើងបានចុះទៅដល់ទីតាំងនិង សួរទៅលោកមេឃុំបឹងព្រាវ ។
លោកមេឃុំ បឹងព្រាវបានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ការចាក់រំលោភយកចំណីព្រែកនេះពុំមានច្បាប់អនុញ្ញាតនោះទេ លោកបានបន្តថាសូមឲ្យអ្នកសារព័ត៌មានយើងសួរទៅខាងសាលាស្រុកស្រែអំបិល សារព័ត៌មានយើងបន្តសួរទៅ លោក ជា ចន្ទ័កញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល ទូរសព្ទចូលប៉ុន្តែពុំមានអ្នកលើក ទង្វើខាងលើនេះតើមន្ត្រីជំនាញនឹងអាជ្ញាធរនៅទីនោះកំពុងធ្វើអ្វីបានជាបណ្តោយអោយមានករណីបែបនេះកើតមានឡើងជាហូរហែរពុំឈប់៕