ភ្នំពេញ៖ បែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាងនិងសណ្ឋាគារធំៗ ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ដោយផ្លាស់ទីមិនតិចជាង៥ទីតាំងនោះទេ ប៉ុន្តែសាម៉ីខ្លួន(ឧកញ៉ា ខ្នា)ថាជារឿងមិនពិត។ ចំពោះទីតាំងដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា៖ ភោជនីយដ្ឋាន ជីឡូវិឡា ,ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រទេវី ,អគារធីខេ ,អគារស្កាយ៣១ និងភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរូបភាពជាច្រើនសន្លឹក បានបង្ហាញរូបភាពឧកញ៉ា ខ្នា និងអ្នកលេងជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ហើយបន្ទាប់បែកធ្លាយនោះ ក្រុមអ្នកញៀនល្បែងស៉ីសងទាំងនេះ ក៏បានប្ដូរមកលេងនៅអាគារខុនដូ ស្កាយ៣១ជាន់ទី១២ បន្ទប់១២០១ភ្លាមៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ប្រភពស៊ឹម សុភី ព័ត៌មាន