បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ
ឥណ្ឌូនេសុីតែខ្ញុំក៏នៅបន្តតាមដានការ
ប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជា
យើងបានដែរ។
រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី
ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង
រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់
ចំណាត់ថ្នាក់ក៏ដោយ។
ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់
ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ
(10,000$)។
សូមលោកសេង ទៀងយកថវិការជូនចៅ
ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕