ថ្ងៃទី១២ខែឧសភាឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោក យ៉ែម លក្ខិណា អភិបាលស្រុក លោកប្រធានគណបក្សស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងទាំង៣ លោក លោកស្រីក្រុមការងារស្រុក បាននាំយកអំណោយឯកឧត្តមបណ្ឌិតសឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់លែង និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជួប ចំរើន បាននាំអំណោយស័ង្កសីចំនួន១០៣០សន្លឹកចែកជូនប្រជាពលរដ្ឋ
ចំនួន៦៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ នៅឃុំផ្លូវទូក។ក្នុងនោះថវិកាបានមកពី៖
-ឯកឧត្តមបណ្ឌិត សឹង សំណាង ចំនួន ១,០០០ដុល្លារ
-ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចំនួន ១,០០០ដុលា្លរ
– លោក ជួប ចំរើន ចំនួន ១,០០០ដុល្លារ
-លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ចំនួន៦០០ដុល្លារ ។
ក្នុងឱកាសនោះដែរ ឯឩត្តម ពេជ្រ កែវមុនីបាន បានពាំនាំការផ្តាំផ្ញើរសាកសួសុខទុកពីរាជរដ្ឋាភិបាល និងឯឩត្តមស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង
ឯឩត្តមបានថ្លែងថា : ពុកម៉ែបងប្អូនលោកយាយលោកតា ជាទីគោរពស្រលាញ់ ជាការពិតណាស់
បន្ទាប់ពី លោកយាយលោកតាពុកម៉ែបងប្អូនបានជួបរងគ្រោះដោយសាខ្យល់់កន្រ្តាក់ ខូចខាតលំនៅដ្ឋាន និងបញ្ហាលំបាកលំបិនរបស់បងប្អូនពេលនេះនិងពេលកន្លងទៅ មានតែក្រុមការងារគណ:បក្សប្រជាជនកម្ពុជាមួយគត់ដែលជួយបងប្អូនទាន់ពេលវេលា សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន នៅពេលមេឃមានភ្លៀងខ្យល់ កុំនៅជិតបង្គោលភ្លើង កុំជ្រគក្រោមដើមឈើ បន្ទាប់ពីភ្លៀងហើយមិនទាន់ដាច់ដំណក់ភ្លៀង បងប្អូនកុំធ្វើដំណើរទៅមើលស្រែ ប្រឈមនិងផ្គរន្ទះប៉ះពាល់អាយុជីវិត បងប្អូនប្រយ័ត្នខ្ពស់រស់បានយូជាជាងប្រយ័ត្នខ្លីរស់ក្នុងចេតីមួយជីវិត ចំពោះការថែទាំសុខភាពក៍យ៉ាងដូចឆ្នោះដែរ។
ពលរដ្ឋទាំង៤៤ភូមិចំណុះ៩ឃុំក្នុងស្រុកកំពង់លែងទាំមូលសូមសូមសម្តែងនូវការដឹងគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ខេត្តកំពង់ឆ្នាំងពិសេសផងដែរ ដឹងគុណលោក យ៉ែមលក្ខិណាអភិបាលនៃគណ:អភិបាលស្រុកកំពង់លែង លោកស្រស្រាក់ស្រស្រាំកាងារយប់ថ្ងៃដើម្បិបុព្វហេតុជាតិនិងប្រជាជន ពិសេសលឿនរហ័សនៅពេលប្រជាជនជួបបញ្ហាហានីភ័យផ្សេងៗ ។ ឈ្លៀតក្នុងវេលានោះដែរ លោកយ៉ែមលក្ខិណាអភិបាលនៃគណ:អភិបាលស្រុកកំពង់លែង ជាដង្ហើមចាំបាច់របស់ពលរដ្ឋ បានថ្លែងអរគុណដល់សម្តេច ទ្រង់ អស់លោកលោកស្រី បានជួយប្រជាជនដើរលើផ្លូវត្រូវរបស់សម្តេចតេជោសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គិតគូរប្រជាជនដូចរាវរកគ្រាប់កប់ក្នុងដីដ៏ជ្រៅ មិនអោយប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារគ្មានជម្រគនិងគ្មានថ្នាំព្យាបាលឡើយ ។ ព្រមទាំងគោរពជូនពរក្បោះក្បាយដល់សម្តេចទ្រង់ឯឩត្តមអ្នកនាងកញ្ញា អស់លោកលោកស្រីដែលបានមានឆន្ទះជួយខ្មែរដុះចេញពីរណ្តៅសុខសន្តិភាព យ៉ាងសប្បាយរីករាយបំផុត៕ ដោយ អុិន សុីមុន្នី0៩៧៣៥០៧០៧៨