លោក ជុំ ហួត និង ជុំ ហួរ ប្រធានសមាគម អ្នកស្រឡាញ់បរិស្ថាន និងសង្គម ចាត់ទុកខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ មានលក្ខណៈត្រៀមទុកជាមុន សម្រាប់ការផ្ចាញ់ផ្ចាល ទៅនឹងសេចក្តីសម្រេចចិត្តរបស់ គ.ជ.ប មិនស្របនឹងគោលបំណងរបស់ខ្លួន។
សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម មានការព្រួយបារម្មណ៍ ចំពោះខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ត្រង់ចំណុច ២ ដែលអាចនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ជា ពិសេសក្រុមយុវជន មានការភាន់ច្រឡំចំពោះនីតិវិធីច្បាប់ គ.ជ.ប បែរជាទៅចូលរួមការជួបជុំ ( តាមការ ប្រកាសព័ត៌មាននេះ ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ៕