សណ្ឋាគាឡឺរ៉ូយ៉ាល់ រាជធានីភំ្នពេញ
ព្រឹកថ្ងៃទី ១២កើត ខែជេស្ឋ ឆ្នាំថោះបញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការនគរបាលក្រុងតាខ្មៅ បានចូលរួមសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចា អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរិញ្ញវត្ថុ និងជាប្រធានគណះកម្មការធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។
** សមាសភាពចូលរួមមាន៖
– ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
– ឯកឧត្តម មុី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរិញ្ញវត្ថុ
– ឯកឧត្តម ហុីង ថូរ៉ាក់សុី រដ្ឋលេខាធិការប្រចាំការទីស្តីការគណះរដ្ឋមន្រ្តី ។
– ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
– ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ ។
– ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៍។
– ឯកខត្តម តំណាង ឯកឧត្តម សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ។
– ឯកឧត្តម គង់ សោភណ្ឌ អភិបាលនៃ
គណះអភិបាលខេត្តកណ្តាល ។
– ឯកឧត្តម – លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ។
– លោកមេបញ្ជាការកម្លាំងទាំង ៣
– លោក អធិការ គ្រប់ខណ្ឌ និង ក្រុង ស្រុក នៃរាជធានីភ្នំពេញ និង ខេត្តកណ្តាល ។
** គោលបំណងនៃសិក្ខាសាលា គឺចង់អោយសិក្ខាកាម យល់ដឹងបន្ថែមពីលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗពាក់ពន្ធ័និងការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ។
????Private Telegram:សម្រាប់សាកសួរឬផ្តល់ព័ត៌មានជាលក្ខណះផ្ទាល់ខ្លួន ! https://t.me/PoliceTakhmau
????Group Telegram: ផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ https://t.me/takhmaupolice
???? Facebook Page: ផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ https://www.facebook.com/takhmaopolice?mibextid=LQQJ4d