នាព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ភុតសា សិរិ ជំទប់ទី២ឃុំ បានដឹកនាំលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប្រជាការពារភូមិកោះស្ដេច និងក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណ: និងណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជា អាជីវករលក់ដូរនៅផ្សារ និងតាមខ្នងផ្ទះឱ្យសម្អាតអនាម័យបរិស្ថាន ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។