(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកងកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅចំណុចក្រោមស្ពានព្រែកក្តាម និងតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល ក្នុងឱកាសព្រះរាជពិធីបុណ្យរុក្ខទិវា ដែលនឹងប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។