(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ និងលោក-លោកស្រីអនុប្រធានក្រុមការងារ រួមជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បាននាំយកបច្ច័យ ទៀនវស្សា និងបរិក្ខារ ទេយ្យទានមួយចំនួនរួមមាន ទៀនវស្សាចំនួន១គូ, បច្ច័យ (កសាងវត្ត ៥លានរៀល, លោកធំ ៥០០,០០០រៀល, លោកតូចម្នាក់ៗ ២០០,០០០រៀល, អាចារ្យម្នាក់ ២០០,០០០រៀល, ប្រជាការពារ ៥០០,០០០រៀល, នគរបាល ៥០០,០០០រៀល, លោកយាយ-លោកតា ២លានរៀល, សម្ភារៈ ៣.២លានរៀល, ទេយ្យទាន ៣.២លានរៀល), អង្ករចំនួន ១០ បេ, មីចំនួន ០១ កេសធំ, ទឹកសុទ្ធចំនួន ៥៥ កេស, ស្កសរ ២បេ, ទឹកដោះគោ ២កេស, ទឹកក្រូច ២២កេស ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕