សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៧៨០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង០៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។ ជនសង្ស័យ ជាជនជាតិចិន (តៃវ៉ាន់) ទាំង៦នាក់មាន ៖ ១.ឈ្មោះ AN CHI WEI កើតឆ្នាំ១៩៩២។ ២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ៣.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង”។ ៤.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៥.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧។ ៦. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨៕