ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន! ==> ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ==> ជាង​ និងកម្មករសំណង់​ចំនួន៥៥រូបដែល​ជាសមាជិក​របស់​កម្មវិធី​អាជីវកម្ម​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានទទួលវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ និងកម្រិត២ ==> ពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងរាប់បាត្រព្រះសង្ឃ ចំនួន ១០៨អង្គ នៅខេត្តសៀមរាប ==> លក្ខណៈសម្បត្តិទី៣ របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺ មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាន អញ្ជើញទៅចូលរួមជូនពរភាគីនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ==> ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល
0

នគរបាលអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនមុខសញ្ញាជាមេខ្លោងគៀងគរប្រជាពលរដ្ឋ សន្យាបែងចែកដី ០១គ្រួសារ ០២ហិកតា ពីបទៈ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

 

បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការច្បាមមុខសញ្ញាជនសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពេញមួយយប់ទល់ភ្លឺ រហូតទទួលបានលទ្ធផលល្អប្រសើរឃាត់ខ្លួនបានម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំកម្លាំងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ សហការជាមួយមន្ត្រីជំនាញ អធិការដ្ឋាននគរបាលស្រុកបាណន់ ដោយមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ យ៉ុម យួម ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនមានឈ្មោះ យ៉ុម យួម ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦១ ត.ព្រ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទៈ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចភ្នំតូច ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ យ៉ុម យ៉ួម ត្រូវចោទប្រកាន់ពីបទៈ ឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចភ្នំតូច ភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨, ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ដែលច្បាប់កំណត់ឱ្យផ្ដន្ទាទោសជាប់ពន្ធនាគារ។ វត្តមានជន ត្រូវចោទនៅចំពោះមុខចៅក្រមស៊ើបសួរមានភាពចាំបាច់ គប្បីសម្រេចឱ្យចាប់ខ្លួនតាមមាត្រា ១៩៥ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ។

សាវតារឿង៖ កាលពីអំឡុងឆ្នាំ២០២២ ឈ្មោះ ចាន់ ទ្រឿង បានដើរឃោសនាថា ឯកឧត្តម ហ៊ុន ម៉ាណែត កំពុងរៀបចំបែងចែកដីជួនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានដី ២ហិចតា ហើយបានឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដី។ រហូតដល់អំឡុងខែកុម្ភះ ឆ្នាំ២០២៣ ឈ្មោះ ចាន់ ទ្រឿង បានបន្តឃោសនាប្រាប់ប្រជាពលរដ្ឋថា រដ្ឋចែកដីឲ្យហើយ ប៉ុន្តែតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ក្នុងមួយគ្រួសារចំនួន ០៤ម៉ឺនរៀល (សរុបជាទឹក ប្រាក់ដែលប្រមូលបានស្មើនឹង ៣៦០.០០០ (សាមសិបប្រាំមួយម៉ឺន)រៀល។

លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ចាន់ ទ្រឿង និងបក្ខពួករួមមាន ឈ្មោះ រ៉ាន់ សាវុន, ឈ្មោះ យ៉ុម យួម ,និងបក្សពួក បានកៀងគរ ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ មកប្រមូលផ្ដុំគ្នាតវានឹងអាជ្ញាធរ ដោយទាមទារឲ្យរាជរដ្ឋាភិបាលកាត់ឃ្វៀលដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន អេហ៊្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋ ហើយនៅ ពេលប្រមូលផ្តុំគ្នានោះ ឈ្មោះ វ៉ាន់ សាវ៉ុន បានទាមទារប្រាក់ពីប្រជាពលរដ្ឋក្នុងម្នាក់ ១០.០០០ (មួយម៉ឺន) រៀល រីឯប្រាក់ ៤០.០០០ (បួនម៉ឺន) រៀល ដែលឈ្មោះ ចាន់ ទ្រឿង បានទារពីប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ គឺបានប្រគល់បន្ត ឱ្យទៅឈ្មោះ យ៉ុម យ៉ូម។

យោងតាមរបាយការណ៍សំយោគ លេខ ១៤១ នប.សគឡ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ របស់ អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញថា ជនជាប់ចោទ ០៤នាក់ ពាក់ព័ន្ធបទល្មើស បទៈ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍រួមមាន៖

១- ឈ្មោះ ចាន់ ទ្រឿង ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុភូមិគោករកា ទីកន្លែងកំណើត ភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាស័យដ្ឋានបច្ចុប្បន្ន៖ ភូមិឆករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឪពុកឈ្មោះ ចាន់ បុត្រ (ស្លាប់) ម្តាយឈ្មោះ នាង មាស (ស) ប្រពន្ធឈ្មោះ ព្រំ សយ (រស់) មានកួន ០៧ នាក់ កម្រិតវប្បធម៌៖ ថ្នាក់ទី ០៦ចាស់ ទោសពីមុនគ្មាន កំពុងស្ថិតក្នុងពន្ធនាគារ។

២- ឈ្មោះ រ៉ាន់ សាវ៉ុន ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អាសយដ្ឋានបច្ចុប្បន្ន៖ ភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឪពុកឈ្មោះ តត រ៉ាន់ (រស) ម្តាយឈ្មោះ អុល រិន (ស្លាប់) ប្ដីឈ្មោះ ជូ ឌុយ (រស) មានកួន ០៥ នាក់ កម្រិតវប្បធម៌៖ ថ្នាក់ទី ៧ចាស់ ទោសពីមុនគ្មាន កំពុងស្ថិតក្នុងពន្ធនាគារ។

៣- ឈ្មោះ យ៉ុម យ៉ួម ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិស្វាយ៣ដើម ឃុំកន្ទឺ ស្រុកសង្កែ ខេត្តបាត់ដំបង អាសយដ្ឋានបច្ចុប្បន្ន៖ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឪពុកឈ្មោះ ឆ្អឹង យ៉ុម (ស) ម្តាយឈ្មោះ សុខ ហ៊ន (ស្លាប់) ប្រពន្ធឈ្មោះ សយ អឿម (រស់) មានកួន ០៣នាក់ ទោសពីមុនគ្មាន ត្រូវបានចាប់ខ្លួន។ រីឯបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលផ្នែកគ្រប់គ្រង និងអនុវត្តដីកា នៃការិយាល័យព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿង និងបញ្ជូនជនជាប់ចោទទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com