(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក YAMANA Hiroo នាយកប្រតិបត្តិទទួលបន្ទុកការគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយទូទៅ នៃទូរទស្សន៍ NHK របស់ប្រទេសជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។