ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
ជាលទ្ធផល គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានមកចាប់ឆ្នោតជ្រើសរេីសដីឡូត៍សរុបចំនួន៩,៨៣៦គ្រួសារ ។
ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ចំនួន៥,៨៦៥គ្រួសារ។
ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ចំនួន៣,៩៧១គ្រួសារ។
បានប្រគល់ស័ង្កសី សរុប២៤៤,៧៤០ សន្លឹក សម្រាប់៨,១៥៧ គ្រួសារ ដោយមួយគ្រួសារទទួលបាន៣០សន្លឹក។
ប្រជាពលរដ្ឋបានបើកស័ង្កសីនៅតំបន់រុនតាឯកបានចំនួន ៤,៨៩៩គ្រួសារ
ប្រជាពលរដ្ឋបានរុះរើផ្ទះចេញពីរមណីដ្ឋានអង្គរចំនួន ៤,៣៥៨ខ្នងផ្ទះ។
ជាចុងបញ្ចប់នៃអង្គប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប សហការណ៍គ្នាការពារដីដែលបានរំដោះហេីយ។
សាលាខេត្តសៀមរាប, រសៀលថ្ងៃសុក្រ ៩កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។