នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សារុន ពិសិដ្ឋ ស្នងការរង តំណាងចូលរួមពិធីប្រកាសបញ្ចូលក្របខណ្ឌពលទាហាន និងប្រកាសមុខតំណែងមេបញ្ជាការផ្នែកសឹករងក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ក្រោមអធិបតិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល។