លោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍ និងលោក ហ្វ្រង់ស៉ីស្កូ កាល់បូឌីឡាយ ឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត បានប្តេជ្ញាចិត្តពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីម័រខាងកើត ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នេះឱ្យកាន់តែប្រសើរឡើង លើកកម្ពស់វិស័យសេដ្ឋកិច្ច និងវប្បធម៌ កសាងទំនាក់ទំនងរវាងប្រជាជនឱ្យកាន់តែរឹងមាំ និងជួយជំរុញទំនុកចិត្តនិងផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀតសម្រាប់ប្រទេសទាំងពីរ។