ប្រជាពលរដ្ឋសម្តែងការខកចិត្តយ៉ាងខ្លាំងនៅពេលដែលកំណាត់ផ្លូវមួយខ្សែរនេះធ្វើមិនទាន់បានប៉ុន្មានផងឃើញថាខូចខាតប្រេះបែកដូចពួកគាត់បានបារម្ភនិងបានស្នើសុំឲលោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទលោកជួយពិនិត្យមើល! ពលរដ្ឋបន្តទៀតថានៅពេលដែលគាត់មកមើល តើគាត់បានមើលការសាងសង់ផ្លូវដែរឬទេ? ឬសមួយគាត់គ្រាន់តែដើរសញ៉ែងឮកជាចៅហ្វាយក្រុង ដាក់ប្រជាពលរដ្ឋ ព្រោះតាមគិតមិនបានប៉ុន្មានថ្ងៃផងផ្លូវនេះបានប្រេះបែកបាត់ទៅហើយ មិនតែប៉ុណ្ណោះផ្លូវមួយនេះបណ្ដែតបណ្ណោយឲឡានដឹកខ្សាច់បើកពីលើតាមចិត្ត ពួកគាត់បារម្ភថា÷ បើខូចខាតក្រុមហ៊ុន ជាអ្នកធ្វើសងវិញ ឬក៏ លោក អភិ .. នេះជាការលើកឡើងនិងស្នើសុំអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយតែប៉ុណ្ណោះ ជាចុងក្រោយពួកគាត់មានតែស្នើសុំឲ្យលោក ជំទាវ អភិបាលនៃគណៈអភិបាលខេត្ត មិថុនាភូថង និងស្ថាប័នពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់និងជួយមើលនៅការសាងសង់របស់ក្រុមហ៊ុនដែលបានសាងសង់ផ្លូវបេតុងអាមេ៉មួយខ្សែដែលមានប្រវែង ៤៥០ម៉ែត្រ ទទឹង៧ម៉ឺត្រ កម្រាស់ ០,១៥ម៉ែត្រ នេះនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទផងទាន។